ក្រសួងទេសចរណ៍ ជ្រើសរើសមន្ត្រីរាជការ ទៅបំពេញការងារជាអនុព័ន្ធទេសចរណ៍អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន សម្រាប់អាណត្តិ៣ឆ្នាំ
08-10-2026 09:34
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានប្រកាសជ្រើសរើសមន្ត្រីរាជការក្រសួងទេសចរណ៍ ដើម្បីទៅបំពេញការងារជាអនុព័ន្ធទេសចរណ៍ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សម្រាប់មួយអាណត្តិរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៩។
ការជ្រើសរើសនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បេក្ខជនដែលមានបំណងចូលរួមការជ្រើសរើស ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗ រួមមាន៖
* មានបទពិសោធការងារយ៉ាងតិច២ឆ្នាំ
* មានតួនាទីចាប់ពីអនុប្រធានការិយាល័យ
* មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ
* អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងផ្តល់អាទិភាពចំពោះបេក្ខជនដែលអាចប្រើប្រាស់ភាសាចិន
* មានការយល់ដឹងទូលំទូលាយអំពីវិស័យទេសចរណ៍កម្ពុជា កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា-ចិន និងការងារផ្សព្វផ្សាយទេសចរណ៍
* មានសមត្ថភាពទំនាក់ទំនង និងសម្របសម្រួលការងារជាមួយស្ថាប័នជាតិ និងអន្តរជាតិ
* មានសុខភាពល្អ និងមានលទ្ធភាពទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស
* មានសីលធម៌ សុជីវធម៌ វិន័យ និងការទទួលខុសត្រូវខ្ពស់៕

