FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះក្នុងក្រុងសិរីសោភ័ណ

07-10-2026 20:53

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹក និងបាននាំយកអំណោយសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅសង្កាត់ព្រះពន្លា, សង្កាត់ទឹកថ្លា, សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានវិលត្រលប់ទៅលំនៅឋានវិញ ក៏ដូចជារស់នៅតាមខ្នងផ្ទះ សូមចូលរួមថែរក្សាសុខភាពបានល្អតាមរយៈការធ្វើអនាម័យជាប់ជាប្រចាំ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកឱ្យមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះកូនចៅតូចៗ មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការលេងទឹកឡើយ ជៀសវាងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង។

ព្រមជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយផ្តល់ជូនដល់បងប្អូនប្រជាការពារ នៅក្នុងសង្កាត់កំពង់ស្វាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់។ ការចូលរួមនេះ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការការពារសុខសុវត្ថិភាព ពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។ កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកងកម្លាំងដែលបានលះបង់ដើម្បីសហគមន៍៕