FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅក្រុងប៉ោយប៉ែត លើ៥ទីតាំង រកឃើញមានជនបរទេសស្នាក់នៅចំនួន១០នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams នោះទេ

07-10-2026 20:33

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរក្រុងប៉ោយប៉ែតដឹកានាំដោយលោក លៀម សុដា អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួម សហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត បានចុះអនុវត្តការងាររដ្ឋបាលនៅក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត លើ៥ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន៩នាក់ តែមិនជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

របាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការចុះអនុវត្តការងាររដ្ឋបាលនៅតាមបណ្តាសង្កាត់ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៥ទីតាំងនេះ រកឃើញជនបរទេសស្នាក់នៅចំនួន ១០នាក់ ស្រី ៣នាក់ ក្នុង នឿជនជាតិថៃ ៤នាក់ (ស្រី ២នាក់) ជនជាតិចិន ៥នាក់ ជនជាតិហ្វីលីពីន ១នាក់។

ទីតាំងដែលបានចុះការងាររដ្ឋបាលមានដូចតទៅ ៖
១. សង្កាត់អូរជ្រៅ ដឹកនាំដោយលោកពេស រិយ៉ាស័ក អនុវត្តបានចំនួន១ ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤នាក់ ស្រី ២នាក់ (ជនជាតិ ថៃ ៤នាក់ ស្រី២នាក់) មានឯកសារត្រឹមត្រូវទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ ។

២. សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង អនុវត្តបានចំនួន ២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៥នាក់ រួមមាន ជនជាតិចិន ៤នាក់ ជនជាតិហ្វីលីពីន ១នាក់ មានឯកសារត្រឹមត្រូវទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ។

៣. សង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាង អភិបាលរងក្រុង អនុវត្តបានចំនួន ២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ១នាក់ ក្នុង នោះចិន ១ នាក់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ ៕