FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន៖ គ្រូបង្រៀនជាច្រើន​ចេញបាត់ពីកម្មវិធី​ទិវាគ្រូ​បង្រៀនខ្លួនឯង ទាំងកម្មវិធីមិនទាន់ចប់, តើបេះដូងជាគ្រូបង្រៀន​នៅឯណា?

07-10-2026 16:15

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការហួសចិត្តជាខ្លាំងទៅលើលោកគ្រូ អ្នកគ្រូបង្រៀនមួយចំនួន ដែលបានមកចូលរួមទិវាគ្រូបង្រៀន ៥ តុលា នឹងបានចេញមុនអស់ស្ទើពាក់កណ្តាលសាលប្រារព្ធកម្មវិធី ខណៈដែលកម្មវិធីទិវាគ្រូបង្រៀនមិនទាន់បានបញ្ចប់នោះឡើយ។ លោកបានចាត់ទុកការធ្វើដូចនេះថា​បេះដូង​របស់គ្រូបង្រៀនអត់នៅជាប់ជាមួយគ្រូបង្រៀនទេ។

ថ្លែងយ៉ាងហួសចិត្តក្នុងវេទិកាពិភាក្សាតុមូល នាឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានថ្លែងដូចនេះថា «ខ្ញុំមើលឃើញក្នុងរសៀលនេះ​បាត់អស់ច្រើន បាត់អស់ច្រើនបានន័យថាម៉េច? បានន័យថាបេះដូងរបស់យើងអត់នៅជាប់ជាមួយគ្រូបង្រៀនទេ សូមចងចាំយើងនិយាយពីទិវាគ្រូបង្រៀន ហើយអ្នកដែលអញ្ជើញមកនេះជាគ្រូបង្រៀន ប្រារព្ធទិវាគ្រូបង្រៀន សូមឲ្យចងចាំជារៀងរហូត ត្រូវមានការឈឺចាប់ បើដើរចោលកន្លែងគ្រូបង្រៀននេះ។ គ្រូបង្រៀន ទិវាគ្រូបង្រៀន ៥ តុលា មួយឆ្នាំម្ដង ហើយរង់ចាំដល់ពេលបញ្ចប់បិទអង្គពិធីមិនបាន គួរឲ្យសោកស្ដាយទេ»។

លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានបញ្ជាក់ដែរថា មុននឹងឲ្យគេវាយតម្លៃយើង ត្រូវតែឲ្យតម្លៃខ្លួនយើងសិន នេះជាពេលវេលាដែលត្រូវផ្ដល់តម្លៃដល់គ្រូបង្រៀន អញ្ចឹងមានការសោកស្ដាយ បើយើងគិតទៅចង់អស់កន្លះ ចង់អស់មនុស្សពាក់កណ្ដាលហើយ មិនត្រូវប្រញាប់ប្រញាល់ពេកទេ៕