FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តព្រៃវែង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកស្បៀង សម្ភារប្រើប្រាស់ ជូនវីរកងទ័ពនៅជួរមុខទិសខេត្តឧត្តរមានជ័យ

07-10-2026 14:48

(ឧត្តរមានជ័យ)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយលោកសមាជិកក្រុមប្រឹក្សាខេត្ត, លោកប្រធានសាលាដំបូងខេត្ត, លោកអភិបាលរងខេត្ត, នាយករដ្ឋបាលសាលាខេត្ត, មេបញ្ជាការកងកម្លាំងទាំងបី ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦ បានអញ្ជើញនាំយកស្បៀង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរកងទ័ពកងពលតូចលេខ ២១ និងជូនសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ។

អំណោយដែលបានផ្ដល់ជូនកងពលតូចលេខ២១ ទិសខេត្តឧត្តរមានជ័យ រួមមាន៖ ថវិកា ១០លានរៀល, អង្ករ ៥តោន, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកត្រី ១០០យួរ, ត្រីខ ១០០កេស និង ៣០០យួរ, មីបរិភោគ ២០០កេស, ប្រហុក ១០០គីឡូ, ប៊ីចេង ១០០គីឡូ, ខ្ទឹមស ១០០គីឡូ, ស្ករស ១០០គីឡូ, ប្រេងឆា ២០០លីត្រ, អំបិល ៥០០គីឡូ, ក្រមា ៣០០, ចង្ក្រានហ្គាស ១០០, កំប៉ុងហ្គាស ២០០, នំអន្សម ៣០០, ត្រីប្រឡាក់ ៣០០គីឡូ, ដៃខ្មៅ ២០ ០០០ដៃ, តង់ ១០០, អាវគីប ១០គីប, ភេសជ្ជៈ Krud Energy ១០០កេស, ភេសជ្ជៈ V-Lemon Tea ១០០កេស, ទឹកសុទ្ធ V-active(1,5L) ២០០កេស, ភ្លៅមាន់ ៥០០គីឡូ, ថ្នាំផ្ដាសាយ ៥០ប្រអប់ និងថ្នាំបាញ់មូស ២ ០០០កំប៉ុង។

ជាមួយគ្នានេះ លោក សួន សុម៉ាលីន អភិបាលខេត្ត និងក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានដឹកនាំលោកអនុប្រធានហេរញ្ញិក សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា បានអញ្ជើញនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីជួយដល់ក្រុមគ្រួសារភៀសសឹក។

អំណោយដែលបានផ្ដល់ជូនរួមមាន៖ ថវិកា ចំនួន ១០លានរៀល, អង្ករ ៥,០០០គ.ក, មីជាតិ ៣០០កេសតូច, ត្រីខ ៣០០យួរ, តង់ ១០០, មុង ៣០០, ភួយ ៣០០, ធុងទឹក ៣០០, អាវគីប ១០បេ, ទឹកតែក្រូចឆ្មា(V-Lemon Tea) ៥០កេស, ភេសជ្ជៈគ្រុឌ(Krud Energy Drink) ៥០កេស, និងទឹកសុទ្ធ (V-Active water) ១០០កេស។

ឱកាសនោះ លោក សួន សុម៉ាលីន បានអរគុណសន្តិភាព និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនវីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា និងសូមជូនពរបងប្អូនវីរកងទ័ពទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព មានសុខភាពល្អបរិបូរណ៍ និងកម្លាំងកាយចិត្តរឹងមាំ និងទទួលបានជ័យជំនះរាល់ឧបសគ្គ និងឈ្នះអស់មារសត្រូវ។ ប្រជាពលរដ្ឋជាកម្លាំងជួរក្រោយជានិច្ចកាល តែងតែគោរព និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង៕