FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ អំពាវនាវឱ្យយុវជន-យុវនារី រួសរាន់មកទទួលពាក្យចូលបំពេញកាតព្វកិច្ចយោធា

07-10-2026 14:34

(ក្រចេះ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានអំពាវនាវជាថ្មីយ៉ាងទទូចដល់យុវជន យុវនារីរួសរាន់មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នៅតាមទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៧ រៀងរាល់ម៉ោងធ្វើការ។

ការអំពាវនាវនេះធ្វើឡើង ខណៈកាលបរិច្ឆេទ នៃការចែកពាក្យនៅសល់ត្រឹមតែ ២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺរហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានបញ្ជាក់ថា ការជ្រើសរើសនេះអនុវត្តតាមអនុក្រឹត្យរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ។ យុវជនដែលមានអាយុចាប់ពី១៨ ដល់ ២៥ឆ្នាំ តម្រូវឲ្យចូលបំពេញកាតព្វកិច្ចយោធា ខណៈយុវនារីជាការស្ម័គ្រចិត្ត។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល យុវជនដែលបានជ្រើសរើសនឹងត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ (២ឆ្នាំ) ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ព្រមទាំងរបបអត្ថប្រយោជន៍ផ្សេងៗទៀត។

សម្រាប់ខេត្តក្រចេះ គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ មានយុវជន-យុវនារីសរុបចំនួន ១៩១នាក់ (ស្រី ២៩ នាក់) បានមកទទួលពាក្យរួចហើយ៕