FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តបន្ទាយមានជ័យ៥នាក់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តដដែល សម្រាប់អាណត្តិទី២!

06-10-2026 18:32

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងអភិបាលរងខេត្តបន្ទាយមានជ័យ ចំនួន៥នាក់ ជាអភិបាលរងខេត្តដដែល សម្រាប់អាណត្តិទី២។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦។

អភិបាលរងខេត្តបន្ទាយមានជ័យ ទាំង៥រូប រួមមាន៖

១៖ លោក ឃ្លោក នួយ ឋានន្តរសក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ជាអភិបាលរងខេត្តបន្ទាយមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល
២៖ លោក ឈឿន ក្រៃយ៉ុង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងខេត្តបន្ទាយមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល
៣៖ លោក យឹម សំណាង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងខេត្តបន្ទាយមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល
៤៖ លោក ប្រាក់ ប៉ូលី ឋានន្តរសក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ជាអភិបាលរងខេត្តបន្ទាយមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល
៥៖ លោក ហ៊ឹល រ៉ាយ៉ា ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ៣ ជាអភិបាលរងខេត្តបន្ទាយមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល៕