ក្រសួងអប់រំ នឹងរៀបចំការប្រឡងគណិតវិទ្យា សម្រាប់សិស្សអាយុ ពី៦ឆ្នាំ ដល់១៨ឆ្នាំ
06-10-2026 18:06
(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយ Amity Education Group India និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងគណិតវិទ្យា កម្មវិធី Global Talent Search Examination (GTSE) ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាព ការរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវ ជាពិសេសរួមចំណែក ក្នុងការលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងអន្តរជាតិ។
ការប្រឡងនេះ នឹងប្រព្រឹត្តទៅជាពីរដំណាក់កាល ដូចខាងក្រោម៖
១៖ ការប្រឡងថ្នាក់ជាតិ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦
២៖ ការប្រឡងផ្តាច់ព្រ័ត្រ (Global Final) នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងខែឧសភា ឆ្នាំ២០២៧។
ការចុះឈ្មោះចូលរួមប្រឡង នឹងប្រព្រឹត្តទៅនៅអគារ «I» ដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៥៖០០នាទី ល្ងាចជាកំណត់។
សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ សូមទាក់ទង និងសាកសួរដោយផ្ទាល់នៅដេប៉ាតឺម៉ង់ស្រាវជ្រាវ គរុកោសល្យជំនាន់ថ្មី ឬអាចទាក់ទងតាមរយៈតេឡេក្រាម៖ 096 943 9944 / 077 468 989 / 011 697 038 ដើម្បីទទួលបានព័ត៌មានលម្អិត។
សម្រាប់អាណាព្យាបាល ប្អូនៗសិស្សានុសិស្ស ដែលមានបំណងចុះឈ្មោះចូលរួមប្រឡងតែពុំមាន email អាចធ្វើការទាក់ទងមកតាមរយៈតេឡេក្រាម៖ https://t.me/cmscambodiaofficial។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានតេលេក្រាម Amity Institute for Competitive Examination Cambodia ៖ https://t.me/amityinstituteforcompetitiveexam ឬ ព័ត៌មានបន្ថែម (Facebook Page)៖ https://www.facebook.com/cambmathsociety៕

