ផ្អើលម្តងទៀតដោយស្មានថាក្រពើរួចពីថៃ ! ពលរដ្ឋចាប់បាន ត្រីប្រា១ក្បាល ទម្ងន់ជាង ១០០គីឡូក្រាម នៅប្រឡាយមួយក្នុងស្រុកម៉ាឡៃ (Video inside)
06-10-2026 17:51
(បន្ទាយមានជ័យ)៖ ត្រីប្រា ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានអ្នកភូមិបឹងជម្រុក ចាប់បានក្នុងប្រឡាយមួយកន្លែង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
បើតាមមន្ត្រីជំនាញបានឱ្យដឹងថា ប្រឡាយនៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋរស់នៅតំបន់នេះ តែងតែបង់សំណាញ់បានត្រីធំៗ តួយ៉ាងត្រីប្រាជាដើម។ កាលពីឆ្នាំ២០២៥កន្លងទៅ ក៏មានប្រជាពលរដ្ឋបង់បានត្រីប្រាទម្ងន់ប្រហាក់ប្រហែលគ្នាចំនួន ២ក្បាលផងដែរ។
នេះសបញ្ជាក់ ពីការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំរបស់មន្ត្រីជំនាញ ដែលបានជំរុញឱ្យផលត្រីពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជាលំដាប់៕



