FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាស៖ «តុល្យភាពរវាងជីវភាពកម្មករ និងការប្រកួតប្រជែងរបស់រោងចក្រ៖ តើប្រាក់ឈ្នួល ២១២ដុល្លារ ឆ្លើយតបបានកម្រិតណា?»

06-10-2026 16:14

(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ បញ្ហាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា តែងតែស្ថិតក្នុងចំណុចចាប់អារម្មណ៍ខ្លាំងពីសង្គមជាតិទាំងមូល។ ជាក់ស្ដែង សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ភាគីពាក់ព័ន្ធ បានសម្រេចជាផ្លូវការនូវតួលេខប្រាក់ឈ្នួលអប្បបរមាត្រឹម ២១២ដុល្លារ ខណៈដែលបូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានប្រាក់ចំណូលចន្លោះពី ២៣១ ដល់ ២៤២ដុល្លារ ក្នុងមួយខែ។

ទោះបីជាយ៉ាងណាក៏ដោយ សំណួរដែលតែងតែកើតមានឡើងជានិច្ច គឺការស្វែងរក «តុល្យភាព» តើកម្រិតប្រាក់ឈ្នួលនេះ បានឆ្លើយតប និងជួយសម្រាលបន្ទុកជីវភាពជាក់ស្ដែងរបស់បងប្អូនកម្មករក្នុងកម្រិតណា? ហើយក្នុងពេលជាមួយគ្នា តើម្ចាស់រោងចក្រ ឬភាគីនិយោជក អាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិយ៉ាងដូចម្ដេចដែរ?

ដើម្បីស្រាយបំភ្លឺនូវរាល់មន្ទិលសង្ស័យ ក៏ដូចជាស្វែងយល់ពីទស្សនៈស៊ីជម្រៅជុំវិញបញ្ហានេះ ថ្ងៃនេះយើងខ្ញុំមានកិត្តិយសបានអញ្ជើញវាគ្មិនកិត្តិយស ដែលជាអ្នកជំនាញ និងតំណាងភាគីពាក់ព័ន្ធ ដើម្បីមកជជែកពិភាក្សាផ្ទាល់នៅក្នុងស្ទូឌីយោរបស់ Fresh News។

សូមទស្សនាកិច្ចសម្ភាសពិសេសដូចតទៅ៖