FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាសលោកស្រី ម៉ែន នារីសោភ័គ ស្ដីពីការរៀបចំអប់រំផ្សព្វផ្សាយ ដើម្បីឈានឆ្ពោះចូលរួមយុទ្ធនាការ «ម ស្មើ ម» (Video Inside)

06-10-2026 16:02

(ភ្នំពេញ)៖ ដើម្បីត្រៀមលក្ខណៈ និងចូលរួមក្នុងយុទ្ធនាការដ៏ធំ «ម ស្មើ ម» នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីពី «ម ស្មើ ម» និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍ បញ្ជ្រៀបការយល់ដឹងជូនដល់សិស្ស-និស្សិត និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា។

តាមរយៈកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ប្រមាណ ២២នាទី បានឱ្យដឹងថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់នៃកាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយសិស្ស-និស្សិត ជាយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ដ មកពីមជ្ឈដ្ឋានចម្រុះ ប្រមាណជាង ២០០នាក់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ដមកពីខណ្ឌដូនពេញ នៅមូលដ្ឋានភ្នំពេញថ្មី និស្សិតមកពីសាកលវិទ្យាល័យចំនួន២​ និងវិទ្យាល័យចំនួនពីរនៅរាជធានីភ្នំពេញ មកទទួលចំណេះពីខ្លឹមសារ «ម ស្មើ ម» និងគោលដៅ៩៥-៩៥-៩៥នៃមេរោគអេដស៍- ជំងឺអេដស៍ ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកស្រីបានថ្លែងបញ្ជាក់ថា «គោលបំណងនៃការរៀបចំពិធីអប់រំផ្សព្វផ្សាយនេះ គឺចង់បំផុសគំនិត និងបញ្ជ្រៀបការយល់ដឹងដល់យុវជនយើងឱ្យកាន់តែច្បាស់ពីអ្វីទៅដែលហៅថា ម ស្មើ ម។ ម្យ៉ាងទៀតគឺនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ កម្ពុជាយើង ពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយនឹងក្រុមប្រតិបត្ដិករអេដស៍ផងដែរ ក្នុងនោះក៏មា​នកាកបាទក្រហមកម្ពុជា រៀបនឹងមានការរៀបចំ យុទ្ធនាការ «ម ស្មើ ម និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍»។

សូមទស្សនានូវកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ទំាងស្រុងដូចតទៅ៖