FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកកិច្ចប្រជុំពង្រឹងការងារហិរញ្ញវត្ថុ និងបើកប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ

06-10-2026 11:46

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ង បូរ៉ា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងការងារជំនាញហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះក៏មានការបើកចែកប្រាក់បៀវត្សរ៍ និងប្រាក់ចំណាយផ្សេងៗប្រចាំខែតុលា ឆ្នាំ២០២៦ ព្រមទាំងប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥ម៉ឺនរៀលផងដែរ។

ការបើកចែកប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងជូនដល់ជំនាញហិរញ្ញវត្ថុតាមបណ្តាស្នងការ និងអង្គភាពទូទាំងរាជធានី-ខេត្ត វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងហិរញ្ញវត្ថុតាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

វត្តមានចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាននាយរងការិយាល័យ នាយផ្នែក និងជំនួយការ នៃការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពិភាក្សា និងពង្រឹងយន្តការការងារហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។

ការរៀបចំនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការធានានូវតម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការលើកទឹកចិត្តដល់កម្លាំងជំនាញហិរញ្ញវត្ថុទាំងអស់។