FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងតាមដានត្រួតពិនិត្យការងារ ចលនាកសាងសមាជិកគណបក្ស នៅតាមបណ្តា២៥ រាជធានី-ខេត្ត

05-10-2026 18:02

(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារ ចលនាកសាងសមាជិកគណបក្ស នៅតាមបណ្តា២៥ រាជធានី-ខេត្ត និងលោក ភឺន ផល្លា ជាអនុប្រធាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងតាមដានត្រួតពិនិត្យការងារចលនាកសាងសមាជិកគណបក្សនៅតាមបណ្តា ២៥ រាជធានី-ខេត្ត។

ក្នុងឱកាសនោះ ព្រមទាំងផ្សព្វផ្សាយគោលការណ៍ណែនាំរបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៧-២០២៨ ជាមួយប្រធាន អនុប្រធាន និងសមាជិកដែលជាថ្នាក់ដឹកនាំក្រុមការងារកសាងសមាជិកគណបក្សតាមបណ្តាមូលដ្ឋានរាជធានី ខេត្ត ទាំងអស់ សរុបចំនួន ៣២៤ នាក់ នៅវិមាន៧មករា រាជធានីភ្នំពេញ។

របៀបវារៈ និងលទ្ធផលនៃកិច្ចប្រជុំខាងលើនេះរួមមាន៖

១៖ បានជួបប្រជុំសំណេះសំណាល និងសួរសុខទុក្ខ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅតាមបណ្តាមូលដ្ឋាន ២៥ រាជធានី-ខេត្ត មុនពិធីបុណ្យភ្ជុំបិណ្ឌ។

២៖ ប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត (គិតចាប់ពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៦) និងផែនការងារ ដើម្បីយកទៅអនុវត្តបន្តនាពេលខាងមុខត្រៀមសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨។

៣៖ បានផ្តល់ជូនថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចពុក ជូនដល់អ្នកចូលរួមទាំងអស់ក្នុងនោះប្រធានក្រុមការងារទាំង២៥ រាជធានីខេត្ត ទទួលបានថវិកាក្នុងម្នាក់ៗចំនួន ៤០ម៉ឺនរៀល ហើយអនុប្រធាន និងសមាជិក ក្នុងម្នាក់ៗចំនួន ២០ម៉ឺនរៀល និងបានជូនចានស្រាក់ ជាអនុស្សាវរីយ៍ដល់សមាជិកដែលចូលរួមទាំងអស់ផងដែរ។

៤៖ បានផ្តល់ជូននូវលិខិតកោតសរសើរជូនដល់ប្រធាន អនុប្រធាន និងសមាជិកដែលជាថ្នាក់ដឹកនាំក្រុមការងារកសាងសមាជិកគណបក្សតាមបណ្តាមូលដ្ឋានរាជធានី ខេត្តទាំងអស់ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមសកម្មភាពចលនាកសាងថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំង ឱ្យមកចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា។

៥៖ ក្រោយពីបានបញ្ចប់កិច្ចប្រជុំ ក្រុមការងារទាំងអស់ក៏បានពិសាអាហារសាមគ្គីរួមគ្នានៅភោជនីយដ្ឋានទន្លេបាសាក់២ ដើម្បីបង្កើនសាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានឹងគ្នាទៅវិញទៅមក៕