FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

05-10-2026 17:20

(ភ្នំពេញ)៖ កម្មវិធីបញ្ញាសិប្បនិម្មិត Fresh AI បានបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងាររដ្ឋបាល និងការសិក្សាប្រចាំថ្ងៃ ដោយបានបន្ថែមមុខងារថ្មីស្រឡាងមួយទៀតគឺ «PDF ↔ Images» ដែលជាឧបករណ៍សម្រួលដល់ការបំប្លែង និងរៀបចំឯកសារកាន់តែមានភាពរហ័ស និងងាយស្រួលជាងមុន។ មុខងារថ្មីនេះទើបដាក់ចេញនៅ Desktop សិន បន្ទាប់មកនឹងមាននៅលើទូរស័ព្ទនាពេលឆាប់ៗខាងមុខ។

អ្នកប្រើប្រាស់អាចធ្វើការ Upload ឯកសារ PDF ចូលទៅក្នុងប្រព័ន្ធ នោះ Fresh AI នឹងធ្វើការបំបែកឯកសារនោះទៅជារូបភាពតាមទំព័រនីមួយៗ (Page-by-Page) ដោយស្វ័យប្រវត្តិភ្លាមៗ ត្រឹមមួយរំពេច។ ក្នុងនោះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រមូលផ្តុំរូបថត ឬឯកសារជារូបភាពជាច្រើនសន្លឹក បញ្ចូលគ្នាទៅជា File PDF តែមួយបានយ៉ាងរហ័ស និងមានរបៀបរៀបរយ។

ការបន្ថែមមុខងារនេះ ធ្វើឱ្យ Fresh AI កាន់តែប្រែខ្លួនជា «ជំនួយការការងាររដ្ឋបាល និងសិក្សា All-in-One» ដែលជួយសន្សំសំចៃពេលវេលា មិនបាច់ចំណាយពេលប្រើប្រាស់ App ច្រើនជាន់ ឬវេបសាយផ្សេងៗដែលមានការលំបាក និងគិតថ្លៃឡើយ។

ការអាប់ដេតនេះ ជួយលុបបំបាត់រាល់ភាពស្មុគស្មាញ និងចំណាយពេលរង់ចាំយូរ។ អ្នកប្រើប្រាស់អាចពិនិត្យមើលរូបភាពទំព័រនីមួយៗបានយ៉ាងច្បាស់ រៀបចំលំដាប់ទំព័រឡើងវិញ និងទាញយករក្សាទុកជារូបភាព (Save Images zip) ឬបកប្រែកែច្នៃបន្តបានយ៉ាងរហ័សបំផុត៕

Please Download:
https://freshai.com.kh/download