បណ្ឌិត ឈុត ប៊ុនថង៖ យុត្តិសាស្រ្ត 5F របស់ថៃ គឺជាអ្វីដែលកម្ពុជា គួរប្រុងប្រយ័ត្ន (Video inside)
05-10-2026 16:58
(ភ្នំពេញ)៖ ក្រៅពីបានសរសេរជាសៀវភៅប្រវត្តិសាស្រ្ត និងបង្រៀនកូនថៃ ជំនាន់ក្រោយថាខ្លួនជាឈាមជ័រខ្មែរនោះ តាមរយៈយុទ្ធសាស្រ្ត 5F របស់ថៃ ដែលមាន៖ Food (អាហារ), Festival (ពិធីបុណ្យ), Film (ភាពយន្ត), Fight (កីឡាប្រយុទ្ធ) and Fashion (ម៉ូដសម្លៀកបំពាក់) យើងឃើញថាថៃ បានបញ្រ្ជាបតាមរយៈភាពយន្តបុរាណ ទាំងប្រវត្តិសាស្រ្ត និងសម្លៀកបំពាក់លាយឡំរបស់ខ្មែរ ទៅជារបស់សៀម។
យុទ្ធសាស្រ្ត 5F ត្រូវបានលោកបណ្ឌិត ឈុត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ជាសញ្ញាត្រូវប្រុងប្រយ័ត្នរបស់កម្ពុជាដែរ ដែលត្រូវពិនិត្យមើលបន្ថែមទៀតជុំវិញការផ្សព្វផ្សាយវប្បធម៌របស់ថៃ តែយកវប្បធម៌ខ្មែរទៅដាក់លាយឡំ ដែលអាចនាំឲ្យមានការយល់ច្រឡំពីសំណាក់អន្តរជាតិ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖









