FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត៖ ព្រះបាទនរោត្តម ធ្លាប់បានបដិសេធរឿងថៃ អះអាងថា ជាប់ឈាមជ័រខ្មែរ (Video inside)

05-10-2026 16:53

(ភ្នំពេញ)៖ នៅខណៈពេលដែលថៃ កំពុងតែចងក្រង និងអះអាងថា ព្រះមហាក្សត្ររបស់ខ្លួនមានជាប់ខ្សែរាជវង្សខ្មែរដែរនោះ នៅក្នុងនាមជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងដោយលើកនូវរឿងពិត ដែលព្រះបាទនរោត្តម ដែលជាអតីតព្រះមហាក្សត្រខ្មែរ ធ្លាប់បានបដិសេធរួចហើយ ចំពោះការទាមទារ និងអះអាងរបស់ថៃ ថាខ្លួនមានឈាមជ័រខ្មែរ ហើយត្រឡប់មកវាយប្រហារខ្មែរវិញថា មិនមែនជាពូជពង្សដើមនៃព្រះមហាក្សត្រខ្មែរបុរាណ។

ការបដិសេធរបស់ព្រះមហាក្សត្រខ្មែរ បែបនេះបន្ទាប់ពីមើលឃើញចេតនាទុច្ចរិតរបស់ថៃ ក្នុងការកេងបន្លំប្រវត្តិសាស្រ្តខ្មែរ ដែលជាល្បិចកលដ៏អាក្រក់របស់ថៃ ដែលមិនអាចមើលរំលងបាន។ នេះបើតាមការបញ្ជាក់ពីលោក សួ ប៉ុណ្ណារ៉ាត់ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖