FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត៖ ស្បៃខ្មែរមានឆ្លាក់នៅប្រសាទអង្គរវត្ត ដែលមានអាយុកាលចាស់ជាងអាយុ សៀមកកើតជារដ្ឋទៅទៀត (Video inside)

05-10-2026 16:37

(ភ្នំពេញ)៖ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីការប្រើប្រាស់ស្បៃនៅលើស្រ្តីខ្មែរ ដែលបានឆ្លាក់ជាប់នៅប្រសាទអង្គរវត្ត ដែលមានអាយុកាល មុនសៀមកកើតរដ្ឋទៅទៀត។ ដូច្នេះសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តរូបនេះ អះអាងថា ស្បៃគឺជាវប្បធម៌ ទំនៀមទំលាប់នៃការប្រើប្រាស់របស់នារីខ្មែរ ហើយក៏បានជះឥទ្ធិពលទៅលើប្រជាជនថៃ ដល់បច្ចុប្បន្ន។

ដូច្នេះថៃ មិនអាចប្រើប្រាស់ពាក្យថា ខ្មែរចម្លងការប្រើប្រាស់ស្បៃពីប្រទេសថៃនោះឡើយ។ នេះបើតាមការបញ្ជាក់ពីលោក សួ ប៉ុណ្ណារ៉ាត់ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖