សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ស្នើឱ្យពុទ្ធបរិស័ទរកវិធីសាស្ត្រ វេចខ្ចប់សាដក ជំនួសថង់ប្លាស្ទិច !
05-10-2026 09:18
(ភ្នំពេញ)៖ សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេច បានស្នើឱ្យពុទ្ធបរិស័ទរកវិធីសាស្ត្រវេចខ្ចប់សាដក ប្រគេនព្រះសង្ឃដោយប្រើរបស់អ្វីផ្សេងជំនួស ការប្រើថង់ប្លាស្ទិក។
សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានសរសេរដូច្នេះថា «សុំជូនយោបល់ញាតិញោម បើញោមមានអ្វីជំនួសថង់ប្លាស្ទិចជាការល្អ។ ម្យ៉ាងទៀត សុំសួរញោមអ្នកលក់ តើមានអ្វីខ្ចប់ក្រៅពីប្លាស្ទិចឬទេ? ឬមិនបាច់ខ្ចប់ថង់ប្លាស្ទិចតែម្ដងបានឬទេ?»។
សូមជម្រាបថា ការកាត់បន្ថយប្លាស្ទិក ជួយកាត់បន្ថយផលប៉ះពាល់នៃបរិស្ថាន៕


