FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តព្រះសីហនុ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៧វត្តក្នុងខេត្ត

04-10-2026 20:36

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងសហការី នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងប្រគេនទេយ្យទានដល់វត្តចំនួន០៧ ក្នុងខេត្តព្រះសីហនុ។

ពិធីនេះកាន់បិណ្ឌនេះ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជីដូនជីតា និងញាតិកាប្រាំពីរសន្តាន ដែលបានចែកឋានទៅ ក៏ដូចជាឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វីរៈជកងទ័ពពលី លើសមរភូមិមុខ ដែលបានលះបង់អាយុជីវិតក្នុងពេលបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃបុណ្យកាន់បិណ្ឌវេនទី៧នេះដែរ លោកឧត្តមសេនីយ៍ត្រី និងសហការី ក៏បាននាំយកនូវទេយ្យទាន និងបច្ច័យដ៏ថ្លៃថ្លាប្រគេនដល់ព្រះមេគុណខេត្ត និងព្រះចៅអធិការវត្តសរុបចំនួន ០៧វត្ត ស្ថិតក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ។

ការឧបត្ថម្ភក្នុងមួយវត្តទទួលបានបច្ច័យចំនួន ៩៨០,០០០រៀល (កៅសិបប្រាំបីម៉ឺនរៀល)។
ទឹកប្រាក់សរុបទាំងអស់មានចំនួន ៦,៨៦០,០០០រៀល (ប្រាំមួយលានប៉ែតសិបប្រាំមួយម៉ឺនរៀល) ព្រមទាំងទេយ្យទានផ្សេងៗទៀត សម្រាប់ទ្រទ្រង់ក្នុងទីអារាមនាអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ៕