FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ផ្សព្វផ្សាយការលើកកម្ពស់ ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ «រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់»

04-10-2026 17:54

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសហការជាមួយសមាគម គ្រូពេទ្យ ជំងឺ មហារីក កម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ «រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់ » ក្រោមអធិបតីភាព លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។

ការផ្សព្វផ្សាយខាងលើនេះក៏មានការចូលរួមពី តំណាងក្រសួង សុខាភិបាល តំណាងមន្ទីរពេទ្យជាតិ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ សប្បុរសជន វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល ក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមន៍ គ្រូពេទ្យ ជំងឺមហារីកកម្ពុជា និស្សិត ប្រជាពលរដ្ឋ និងតំណាង អ្នកជំងឺមហារីកសុដន់ សរុបប្រមាណ ៤០០ នាក់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ គឺ៖
១៖ លើកកម្ពស់ការយល់ដឹងទូលំទូលាយ៖ ផ្តល់ចំណេះដឹងអំពីជំងឺមហារីកសុដន់ កត្តាហានិភ័យ និងរោគសញ្ញាសំខាន់ៗ ជូនដល់អ្នកជំងឺ ក្រុមគ្រួសារ បុគ្គលិក សុខាភិបាល និងសាធារណជន ។
២៖បង្ហាញពីសមត្ថភាព និងការគាំទ្រ៖ បង្ហាញពីលទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលាក្នុងប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន ។
៣៖ ចែករំលែកសក្ខីភាពនៃក្តីសង្ឃឹម៖ បង្ហាញពីភាពជោគជ័យនៃការព្យាបាល ដើម្បីកាត់បន្ថយការភ័យខ្លាច កាត់បន្ថយការរើសអើង និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺ ។
៤៖ ចូលរួមចលនាសាកល៖ ភ្ជាប់កម្ពុជាទៅនឹងចលនា របស់ពិភពលោក ក្នុងការ គ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់លើស្ត្រី ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយពីជំងឺមហារីកសុដន់ (Breast Cancer Awareness) ត្រូវបានរៀបចំឡើង តាមរូបភាព ផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដោយប្រទេស ជាច្រើន នៅជុំវិញពិភពលោក៕