FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

03-10-2026 20:51

(បាត់ដំបង)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជូនចំពោះ លោកស្រី ជា មល្លិកា និងក្រុមគ្រួសារ ចំពោះមរណភាព លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាឧត្តមស្វាមី ដែលបានបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ហើយសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ខាន់ ម៉ាណេរ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕