FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសាលាវិស័យជំរុញឲ្យក្រុមការងារទាំងអស់ត្រូវខិតខំធ្វើអំពើល្អ និងបម្រើប្រយោជន៍ប្រជាពលរដ្ឋ

03-10-2026 16:09

(កំពង់ធំ)៖ បណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះចុះមូលដ្ឋានឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កជំរុញឲ្យក្រុមការងារទាំងអស់ត្រូវខិតខំធ្វើអំពើល្អ និងបម្រើប្រយោជន៍ប្រជាពលរដ្ឋ។

លោកបណ្ឌិតបានថ្លែងនៅក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសាលាវិស័យស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំសម្រាប់អាណត្តិទី៦ ឆ្នាំ ២០២៧ នៅឃុំសាលាវិស័យ នាថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២៦។

លោកបានណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់សមាជិក សមាជិកានៃក្រុមការងារទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងធ្វើអំពើល្អ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធិភាព ពិសេសយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស តាមពេលវេលា និងមានតម្លាភាព។

លោកបន្តថាក្រុមកាងារត្រូវចុះជួបសម្តែងការសួរសុខទុក្ខ ស្តាប់នូវបញ្ហាប្រឈម សំណូមពរ និងកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។

លោកបញ្ជាក់ថាក្រុមការងារបបន្តជួយឧបត្ថម្ភគាំទ្រដល់គ្រួសារក្រីក្រ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពនិង រួមសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់បទល្មើសផ្សេងៗនៅក្នុងឃុំឲ្យបានល្អ។

បណ្ឌិត ហេង សំណាង បានសង្កត់ធ្ងន់ថាការធ្វើអំពើល្អ និងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់នេះ គឺជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្ត និងពង្រឹងចំណងមិត្តភាពរវាងអាជ្ញាធរ-ក្រុមការងារ និងប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែជិតស្និទ្ធ៕