FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុគណៈកម្មាធិការវិនិយោគខេត្ត និងក្រុមការងារសម្របសម្រួលអនុវត្តកម្មវិធីជំរុញការវិនិយោគខេត្ត​ភូមិភាគឦសាន

02-10-2026 21:43

(ស្ទឹងត្រែង)៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មាធិការវិនិយោគខេត្ត និងក្រុមការងារសម្របសម្រួលការអនុវត្តកម្មវិធីជំរុញការវិនិយោគខេត្តភូមិភាគឦសាន នៅខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងការងារដែលត្រូវបន្តអនុវត្ត ដើម្បីជំរុញ និងសម្របសម្រួលការងារវិនិយោគនៅក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធបានរាយការណ៍អំពីវឌ្ឍនភាពការងារ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណើពាក់ព័ន្ធនានា ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅការងារបន្តឱ្យបានច្បាស់លាស់។

លោក សរ សុពុត្រា បានណែនាំឱ្យអនុគណៈកម្មាធិការវិនិយោគខេត្ត និងក្រុមការងារពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការរវាងមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ព្រមទាំងយកចិត្តទុកដាក់លើការសម្របសម្រួលនីតិវិធី និងការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមាន ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅក្នុងខេត្ត។

ក្នុងនាមរដ្ឋបាលខេត្ត លោកនឹងបន្តយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីជំរុញការវិនិយោគខេត្តភូមិភាគឦសាន ដោយផ្តោតលើការសម្របសម្រួល ការផ្តល់ព័ត៌មាន និងការដោះស្រាយបញ្ហាជូនអ្នកវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងខេត្តស្ទឹងត្រែង៕