FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ដ្រីម្នាក់ជះទឹកអាស៉ីដលើបុរសម្នាក់នៅខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

02-10-2026 21:29

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនាទៅលើអ្នកដ៏ទៃដោយប្រើអាស៊ីដ (ជះទឹកអាស៊ីដបណ្ដាលឲ្យជនរងគ្រោះរងរបួសផ្ទៃមុខ និងដងខ្លួនរបួសធ្ងន់ធ្ងរ)។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ នៃផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សូវណ្ណកែវភាជ ហៅ ជូឡាយ អាយុ៦៤ឆ្នាំ មុខរបរកោសខ្យល់ចល័ត ស្នាក់នៅបន្ទប់ជួលគ្មានលេខ នៃផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឡុង ណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលគ្មានលេខ នៃផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះរងរបួសផ្ទៃមុខ និងដងខ្លួនរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕