Fresh AI កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកប្រើប្រាស់ ព្រោះក្រៅពី AI Chatbot មានមុខងារជួយសម្រួលការងារប្រចាំថ្ងៃយ៉ាងច្រើន
02-10-2026 18:08
(ភ្នំពេញ)៖ ឥឡូវនេះកម្មវិធីឆ្លាតវៃ Fresh AI របស់កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកប្រើប្រាស់ ព្រោះក្រៅពីមុខងារ AI Chatbot ក៏មានមុខងារជួយសម្រួលការងារប្រចាំថ្ងៃយ៉ាងច្រើន។
Fresh AI គឺជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់នៅកម្ពុជា ដែលដើរតួនាទីជាជំនួយការឆ្លាតវៃសម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរកអ្វីផ្សេងៗ និងមានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបគ្រប់សំណួរជាមួយទិន្នន័យដ៏ធំសម្បើមរហូតដល់ ១៦០០លានពាក្យ និងមុខងារប្រើប្រាស់ប្រចាំថ្ងៃយ៉ាងច្រើន !
1. មុខងារ AI Chatbot
2. មុខងារច្បាប់
3. មុខងារមើលព័ត៌មាន
4. មុខងារស្វែងរកព័ត៌មានចាស់ៗ
5. មុខងារ Ev Zone ទីតាំងសាកឡានអគ្គិសនី
6. មុខងារ Gold & Exchange
7. មុខងារថតស្កេនរូបភាពទៅជាអក្សរ (Photo to Text)
8. មុខងារផ្ទៀងផ្ទាត់រូបភាព (Check Image)
9. មុខងារបំលែងរូបថតទៅជាអក្សរ (Image To Text)
10. មុខងារបំលែង PDF ទៅជាអក្សរ (PDF To Text)
11. មុខងារបំលែងវិដេអូទៅជាអក្សរ (Video To Text)
12. មុខងារពិនិត្យអក្ខរាវិរុទ្ធ (Spell Check)
13. ជំនួយការសរសេរព័ត៌មាន (Create Content)
14. ទាញយកវីដេអូពីបណ្តាញសង្គម (Download Video)
Please Download:
https://freshai.com.kh/download
