FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីដើរកម្សាន្តសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» បិទបញ្ចប់ដោយជោគជ័យ ជាមួយថវិកាជាង ១៦៥លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ

02-10-2026 16:48

(សៀមរាប)៖ កម្មវិធីដើរកម្សាន្តបែបសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) ដែលផ្តួចផ្តើមរៀបចំឡើងដោយ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ ក្រុមហ៊ុន TEMPLE GROUP និងឧបត្ថម្ភធំដោយក្រុមហ៊ុន បាកាស បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ទទួលបានការគាំទ្រពីលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។

តាមរយៈការចុះឈ្មោះចូលរួមពីសំណាក់មហាជន និងសប្បុរសជន កម្មវិធីនេះបានប្រមូលថវិកាសរុបចំនួន ១៦៥,៤៣៨,១២០ រៀល។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សុខភាព និងការព្យាបាលកុមារកម្ពុជា ដែលកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ។

ការបរិច្ចាគនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ សម្រាប់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ដល់កុមារកម្ពុជា៕