FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហជីពអរគុណរាជរដ្ឋាភិបាល ​ដែល​បានដំឡើងប្រាក់​ឈ្នួលជូន​កម្មករ​និយោជិត​ជារៀង​រាល់ឆ្នាំ ដែលបង្ហាញ​ពីការយក​ចិត្តទុក​ដាក់​ខ្លាំង​ចំពោះកម្មករ​និយោជិត

02-10-2026 16:32

(ភ្នំពេញ)៖ សហជី​ពធំៗនៅកម្ពុជា បានថ្លែងអំ​ណរគុណចំពោះរាជរ​ដ្ឋាភិបាល ដែលបានយកចិត្តទុ​កដាក់លើជីវភាព​របស់កម្មករ​និយោជិតតា​ម​រយៈ​ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ខណៈដែលប្រទេសផ្សេងៗមិនអាចដំឡើងប្រាក់ឈ្នួលជូនកម្មកររបស់ខ្លួន ដោយ​សារ​បញ្ហា​ប្រឈម​ជាច្រើន​រួម​មាន វិបត្តិ​កូវីដ-១៩ និង​សង្គ្រាម​នៅក្នុង​តំបន់​មួយចំនួន។

លោក សំ សឿន ប្រធានស​ហភាពពលកម្ម​ជាតិកម្ពុជា បាន​ថ្លែងអំ​ណរគុណចំ​ពោះរាជរដ្ឋា​ភិបាល ដែលតែង​តែយក​ចិត្តទុក​ដាក់​លើ​បញ្ហា​ជីវភាព និង​ផល​ប្រយោជន៍របស់ក​ម្មករនិយោជិត ព្រម​ទាំងផ្តួចផ្តើម​ឱ្យមានការ​ដំឡើងប្រាក់ឈ្នួ​លជា​រៀងរាល់ឆ្នាំ ទោះបីការ​កើនឡើង​មានក​ម្រិត​តិច​តួច​ក៏ដោ​យ។

លោកបានបញ្ជាក់ថា៖ «ក្នុង​នាមសហជីព យើ​ងខ្ញុំសូមគោរពអរ​គុណដល់រាជរ​ដ្ឋាភិបាល ដែល​តែងតែយកចិ​ត្តទុក​ដា​ក់​ទៅ​លើ​បញ្ហាជី​វភាព​រស់នៅរប​ស់​ប​ងប្អូនកម្មករ​និ​យោជិត ហើយ​ផ្តួចផ្តើម​ឱ្យមាន​ការដំឡើង​ប្រាក់ឈ្នួល​ជារៀង​រាល់ឆ្នាំ បើទោះ​បីជានៅមាន​កម្រិត​តិចតួចក៏​ដោយ»។

លើសពីនេះ លោកថា ទោះបីកម្ពុ​ជាបានជួបប្រទះ​នូវបញ្ហាប្រឈម​ជាច្រើ​នដូច​ជា វិបត្តិកូវីដ​-១៩ សង្គ្រាម​នៅតាមបណ្តា​ប្រទេសមួយ​ចំនួន និងបញ្ហា​ព្រំដែនរវាងក​ម្ពុជា និងថៃ ក៏ក​ម្ពុជានៅតែអា​ចបន្តដំឡើងប្រាក់ឈ្នួលជូនកម្មករនិ​យោជិតបាន។

លោក សំ សឿន បានបង្ហាញក្តីសង្ឃឹម​ថា ការដំឡើ​ងប្រាក់ឈ្នួ​លនាពេ​លនេះ នឹងចូលរួមចំ​ណែកដល់ការលើ​កកម្ពស់ជី​វភាពរបស់​កម្មករនិ​យោ​ជិត។ ជាមួយគ្នា​នេះ លោកក៏​បានអំពាវនាវ​ដល់ម្ចាស់ផ្ទះ​ជួល អ្នកដឹក​ជញ្ជូន និងអ្នកប្រ​កបអាជីវក​ម្មលក់ដូ​រនានា កុំដំឡើ​ងត​ម្លៃ​ជួល ទំនិញ ឬ​សេវា​កម្មខ្ពស់ពេ​ក ដែល​អាចប៉ះពាល់ដល់ផ​លប្រយោ​ជន៍ដែលក​ម្មករទទួល​បានពី​​ការដំឡើង​ប្រាក់ឈ្នួល។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីពចល​នាកម្មករបាន​សម្តែងការអរគុណ​ចំពោះរាជ​រដ្ឋាភិបាល ដែលបាន​ដំឡើងប្រា​ក់​ឈ្នួល​សម្រា​ប់ឆ្នាំ​២០២៧ ដោយ​ចាត់​ទុកថា ការកើន​ឡើង​នេះ​ជាកិច្ច​ខិតខំប្រឹង​ប្រែងមួយក្នុ​ងការលើក​កម្ពស់​ជីវភាពរ​បស់កម្មករ​និយោ​ជិត។

លោកបានបញ្ជាក់ថា៖ «ក្នុងនាមតំណាងបងប្អូ​នកម្មករនិយោជិត​ ខ្ញុំសូមអរ​គុណដល់រាជ​រដ្ឋាភិបាល ដែលបាន​ដំឡើងប្រាក់ឈ្នួ​ល​សម្រាប់ឆ្នាំ២​០២៧ខាងមុខនេះ។ បើទោះបីជាមានការកើនឡើងបន្តិចបន្តួចក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិតជា​បានចូលរួម​លើកក​ម្ពស់​ជីវភា​ពរបស់ប​ងប្អូនកម្មក​រ»។

បើតាមលោក ស៊ីណា បានបន្ថែមថា ការដំ​ឡើងប្រាក់​ឈ្នួលនេះកើត​ឡើងនៅក្នុង​បរិបទ​ដែលកម្ពុជា និងប្រ​ទេសជាច្រើនបា​នប្រ​ឈ​មនឹ​ងបញ្ហា​ប្រ​ឈម​សេដ្ឋកិច្ច និ​ងសង្គម​ជាបន្តបន្ទាប់ រួម​មានវិបត្តិ​កូវីដ-១៩ សង្គ្រាម​នៅតំបន់មួ​យ​ចំនួន និងប​ញ្ហាព្រំដែនក​ម្ពុជា-ថៃ ប៉ុន្តែកម្ពុជា​នៅតែអាច​បន្ត​ដំ​ឡើ​ងប្រាក់ឈ្នួ​លសម្រា​ប់កម្មក​រនិយោ​ជិតបាន។

ថ្នាក់ដឹកនាំសហជីពរូប​នេះបានចាត់ទុកថា ​ការបន្តដំឡើង​ប្រាក់ឈ្នួលជារៀង​រាល់ឆ្នាំ គឺជា​ការបង្ហា​ញពីការ​យកចិត្តទុកដា​ក់ចំ​ពោះ​ជីវភាព និង​សុខុ​មា​លភាពរបស់កម្មករនិ​យោ​ជិត ព្រមទាំងជាកត្តាមួយដែលអា​ចជួយឱ្យកម្មករទទួល​បានប្រាក់ចំណូ​លកាន់តែ​ប្រសើ​រឡើងស​ម្រាប់​ការចំ​ណា​យប្រ​ចាំ​ថ្ងៃ៕