FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនអាហារូបករណ៍ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ទទួលការបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត

02-10-2026 14:34

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ឡេង លីម នាយសេនា​ធិ​ការរង និងជានាយខុទ្ទកាល័យបញ្ជាការដ្ឋានកងទ័ពជើងគោក សហការជាមួយ​ក្រុមការ​ងារអាហារូបករណ៍ អ.ម.ត បានអញ្ជើញសំណេះសំណាល និងបើកវគ្គតម្រង់ទិសស្តីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញា​បត្រ​រង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាកាយវិការស្តែង​ចេញ​យ៉ាងប្រត្យក្សនូវការយកចិត្តទុកដាក់ខ្ពស់លើខឿនអប់រំ និងការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស ផ្តល់ឱកាសអប់រំកម្រិតឧត្តមសិក្សាដល់កូនចៅ​យោធិននៃកងយោធ​ពល​ខេម​រភូមិន្ទ ដែលកំពុងបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនយ៉ាងសកម្ម៕