FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកក្រុមហ៊ុនដែលបង្កើតផែនការសាកល្បងប្រតិបត្តិការដ្រូនដំបូងនៅកូរ៉េ គ្រោងដឹកនាំគណៈប្រតិភូមកកម្ពុជាស្វែងរកកិច្ចសហការ

02-10-2026 14:14

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Janghwan នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

លោក Park បានជម្រាបជូន ឯកអគ្គរាជទូតកម្ពុជាថា លោកជាអ្នកបង្កើតផែនការសាកល្បងលើប្រតិបត្តិការដ្រូនដំបូងគេបង្អស់នៅប្រទេសកូរ៉េ ហើយលោកក៏បានបង្ហាញពីបំណងក្នុងការដឹកនាំគណៈប្រតិភូកូរ៉េ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា។

លោកឯកអគ្គរាជទូត បានស្វាគមន៍ចំពោះបំណងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន NEO និងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជា ព្រោះថាកម្ពុជាកំពុងត្រូវការដ្រូន សម្រាប់ប្រើប្រាស់លើវិស័យជាច្រើន។

ក្រុមហ៊ុន NEO Battery materials Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ជាក្រុមហ៊ុនផលិតថ្ម (battery) សម្រាប់ប្រើប្រាស់លើដ្រូនគ្រប់ប្រភេទរបស់កូរ៉េ៕