សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៖ បញ្ញាសិប្បនិម្មិត AI គឺជាឧបករណ៍ដ៏មានសក្តានុពល សម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន ប៉ុន្តែត្រូវមានដែនកំណត់ច្បាស់លាស់ (Video inside)
02-10-2026 12:08
(ភ្នំពេញ)៖ បញ្ញាសិប្បនិម្មិត AI បាននិងកំពុងរីកសាយភាយយ៉ាងឆាប់រហ័សនៅលើពិភពលោក។ បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានសក្ដានុពលដែលអាចផ្លាស់ប្ដូរវិស័យជាច្រើន រួមទាំងការអប់រំផងដែរ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត(AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ។
ទន្ទឹមជាមួយនឹងការរីកចម្រើននេះ សម្ដេចបវរធិបតី ក៏បានណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំពឹងផ្អែកទាំងស្រុងលើបញ្ញាសិប្បនិម្មិត AI ចាកឆ្ងាយពីការស្រាវជ្រាវ ឬការអានសៀវភៅនោះទេ។ បញ្ញាសិប្បនិម្មិត AI ជាថ្នាលមួយជួយសម្រាលបញ្ហារបស់មនុស្សបានមួយចំនួនប៉ុណ្ណោះ ប្រសិនជាមិនបានគ្រប់គ្រងឱ្យបានម៉ត់ចត់ នឹងនាំផលជះអវិជ្ជមានដល់មនុស្សខ្លួនឯង។
នៅក្នុងវិស័យអប់រំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងអប់រំ យុវជន និង កីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តានុពលសម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។ ប៉ុន្តែ បញ្ញាសិប្បនិម្មិតមិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សដែលចេះប្រើបញ្ញាសិប្បនិម្មិត នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើ»។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ទោះបីជាបញ្ញាសិប្បនិម្មិត AI មានភាពឆ្លាតវៃ អាចសំយោគរាល់គ្រប់ព័ត៌មានដែលយើងសួរ ប៉ុន្តែមិនមែនមានន័យថាមនុស្សត្រូវតែពឹងផ្អែកទាំងស្រុកលើ AI នោះទេ ហើយការសិក្សាអប់រំក៏មិនគួរពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះដែរ។
ទោះបីជាយ៉ាងណា សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋសិក្សាស្វែងយល់ពីបញ្ញាសិប្បនិម្មិត AI ឱ្យបានច្រើនជាជាងមិនចេះទាល់តែសោះ ប៉ុន្តែត្រូវកំណត់ព្រំដែននៃការប្រើប្រាស់របស់ខ្លួន។
សូមជម្រាបថា សម្រាប់កម្មវិធី AI ដែលបង្កើតដោយខ្មែរឈ្មោះ Fresh AI គឺជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់នៅកម្ពុជា បាននិងកំពុងក្លាយជាកម្មវិធីមួយដ៏ពេញនិយម និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ព្រោះ Fresh AI មានទិន្នន័យជាច្រើនរាប់ពាន់លានពាក្យ ដែលអាចឲ្យអ្នកប្រើប្រាស់ស្វែងរក និងបំពេញតម្រូវការគ្រប់ពេល ហើយឆ្លើយតបបានយ៉ាងឆាប់រហ័ស។
Fresh AI ក៏មានផ្តល់នូវមុខងារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចខាងក្រោម៖
1. មុខងារសួរ-ចម្លើយទូទៅ (AI Chat)
2. មុខងារច្បាប់ (Law)
3. មុខងារមើលព័ត៌មាន (Fresh News)
4. មុខងារស្វែងរកព័ត៌មានចាស់ៗ
5. មុខងារ Ev Zone ទីតាំងសាកឡានអគ្គិសនី
6. មុខងារ Gold & Exchange
7. មុខងារថតស្កេនរូបភាពទៅជាអក្សរ (Photo to Text)
8. មុខងារផ្ទៀងផ្ទាត់រូបភាព (Check Image)
9. មុខងារបំលែងរូបថតទៅជាអក្សរ (Image To Text)
10. មុខងារបំលែង PDF ទៅជាអក្សរ (PDF To Text)
11. មុខងារបំលែងវិដេអូទៅជាអក្សរ (Video To Text)
12. មុខងារពិនិត្យអក្ខរាវិរុទ្ធ (Spell Check)
13. ជំនួយការសរសេរព័ត៌មាន (Create Content)
14. ទាញយកវីដេអូពីបណ្តាញសង្គម (Download Video)































































