FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប្រាក់ ដាវីដ រម្លឹកដើមចមមុនឈានដល់ការរៀបចំវេទិកា និងពិព័រណ៌កសិកម្មកម្ពុជា CAFE25 (Video inside)

01-10-2026 20:29

(ភ្នំពេញ)៖ លោក ប្រាក់ ដេវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានថ្លែងពីរម្លឹកដើមចមមុនឈានដល់ការរៀបចំវេទិកា និងពិព័រណ៌កសិកម្មកម្ពុជា CAFE25 ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ ក្រុមហ៊ុន One Event និងដៃគូសហការជាច្រើនផ្សេងទៀត។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីវេទិកា និងពិព័រណ៌កសិកម្មកម្ពុជា CAFE26 ដែលបានរៀបចំនៅទីស្ដីការក្រសួងកសិកម្ម។

លោក ប្រាក់ ដាវីដេ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាគំនិតផ្ដួចផ្ដើមរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅព្រះរាជាណាចក្រកម្ពុជា។

លោក បានថ្លែងពីភាពជោគជ័យក្នុងការរៀបចំ CAFE25 ដែលមានអ្នកចូលរួមទាំងកសិករ ទាំងប្រជាពលរដ្ឋទូទៅប្រមាណជិត ២០,០០០នាក់ និងមានស្ដង់ផលិតផលជាង៤០០ស្ដង់ ដែលបានដាក់តាំងបង្ហាញកសិផលយុទ្ធសាស្ត្ររបស់កម្ពុជា៕