គ.ជ.ប ចាប់ផ្តើមផ្សព្វផ្សាយកម្មវិធីស្វែងយល់ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត
01-10-2026 19:04
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់ នូវកម្មវិធីស្វែងយល់អំពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅគ្រប់វិទ្យុ FM ទាំង ២៥ រាជធានី ខេត្ត។
ការផ្សព្វផ្សាយបែបនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនសាធារណជនក្នុងសង្គម ប្រជាធិបតេយ្យឱ្យបានទូលំទូលាយ និងជំរុញការចូលរួមពីគ្រប់ស្រទាប់មហាជន៕
ខាងក្រោមនេះ ជាតារាងពេលវេលា នៃការផ្សព្វផ្សាយ៖


