អតីតគ្រូពេទ្យម្នាក់នៅក្រុងតាខ្មៅ ស្នើក្រសួងយុត្តិធម៌ អន្តរាគមន៍ផ្ទេរសមត្ថកិច្ចសាលាជម្រះក្តីពីសាលាដំបូងរាជធានីភ្នំពេញ មកសាលាជម្រះក្តីនៅសាលាដំបូងខេត្តកណ្តាលវិញ
01-10-2026 16:50
(កណ្ដាល)៖ អតីតគ្រូពេទ្យម្នាក់លោក ថន កុសល្យ ដែលធ្លាប់បម្រើការងារជាពេទ្យនៅគ្លីនីកឯកជនមួយនៅក្រុងតាខ្មៅ បានដាក់លិខិតចូលទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បំណងស្នើសុំជួយអន្តរាគមន៍ផ្ទេរ សមត្ថកិច្ចសាលាជម្រះក្តីពីសាលាដំបូងរាជធានីភ្នំពេញ មកសាលាជម្រះក្តីនៅសាលាដំបូងខេត្តកណ្តាលវិញ ព្រោះជាដែនដីកើតហេតុពោល គឺកើតហេតុនៅឯទឹកដីក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សូមជម្រាបថា លោក ថន កុសល្យ ជាបុគ្គលិកពេទ្យឯកជនមួយកន្លែងស្ថិតនៅក្រុងតាខ្មៅ និងត្រូវកូនម្ចាស់គ្លីនីកម្នាក់ប្ដឹងជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម តែលោកបានធ្វើការបដិសេធចំពោះការចោទទាំងនេះ៕

