FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប្រាក់ ដាវីដ៖ ព្រឹត្តិការណ៍ CAFE26 នឹងលើកយកកសិផលយុទ្ធសាស្ត្រ ៩មុខ អមជាមួយឱកាសថ្មីបន្ថែមលើការវិនិយោគ (Video inside)

01-10-2026 14:57

(ភ្នំពេញ)៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថា ព្រឹត្តិការណ៍ CAFE26 នឹងលើកយកដំណាំយុទ្ធសាស្ត្រ ៩មុខ អមជាមួយឱកាសថ្មីបន្ថែមលើការវិនិយោគទៅលើដំណាំឧស្សាហកម្ម ដូចជាកៅស៊ូជាដើម។

គួរជម្រាបថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) មានស្ដង់ប្រមាណជា ៤០០ ដែលនឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ ដូចជាអង្ករ, ស្វាយចន្ទី, ម្រេច, បន្លែ, ត្រី, ដំឡូងមី, កៅស៊ូ, ឈើ និងស្វាយ ដោយបង្ហាញនូវផលិតផលសម្រេចជាច្រើនប្រភេទចេញពីកសិផលទាំងនេះ។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍ CAFE26 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅព្រះរាជាណាចក្រកម្ពុជា។

CAFE26 គឺជាព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាហារដែលមានទំហំ និងវិសាលភាពធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ នេះនឹងរួមបញ្ចូលវេទិកាកសិកម្មកម្រិតខ្ពស់រយៈពេលបីថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបីថ្ងៃដូចគ្នា៕