FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការសម្រេចឃុំខ្លួនបុរសដែលប្រើហិង្សាលើកូនចុងបណ្ដាលរងរបួស​ និងចែកចាយព្រោងព្រាតតាមបណ្តាញសង្គម នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

01-10-2026 12:34

(កំពង់ឆ្នាំង)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសដែលប្រើប្រាស់អំពើហិង្សាលើកូនចុង ក្រោយបទចោទចំនួនពីរ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

សូមជម្រាបថា បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើកូនចុង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបឹងដង្ខៅ ស្ថិតនៅក្នុងភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ យន សាន ហៅញ៉ (ឪពុកចុង) និងជនរងគ្រោះឈ្មោះ សាន ផានិត អាយុ១១ឆ្នាំ។ ក្នុងហេតុការណ៍នោះ ជនដៃដល់បានវាយកូនចុងចំនួន១២ដៃ និងធាក់មួយជើងផ្ទប់ទៅនឹងដី ដោយសារខឹងកូនយកគោទៅចងចោលរួចដើរកាប់ជន្លេន។ ម្យ៉ាងទៀត ជនដៃដល់ផឹកស្រាថ្នាំអស់កន្លះលីត្រ៕