FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គម្រោងដាក់ភ្លើងសឡាបំភ្លឺផ្លូវជាតិ លើខេត្ដចំនួន១៣ គ្រោងចំណាយថវិកាប្រមាណ៦លានដុល្លារ (Video inside)

01-10-2026 12:26

(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា គម្រោងដាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាតិ នឹងគ្របដណ្តប់លើខេត្តចំនួន១៣ ជាមួយចម្ងាយប្រមាណ១,២០០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាក់ជាមួយឯកឧត្ដម កែវ រតនៈ គម្រោងដាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាតិនេះ មិនមែនតែ២-៣ខេត្ដនោះទេ ជំហានទី១ ឥលូវនេះ ពង្រីកដល់១៣ខេត្ដ ប្រវែង១,២០០គីឡូម៉ែត្រ ចំណាយថវិកា៦លានដុល្លារអាមេរិក»។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ខេត្ដទាំង១៣នោះ រួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្ដាល. ខេត្ដកំពង់ឆ្នាំង, ខេត្ដបាត់ដំបង, ខេត្ដបន្ទាយមានជ័យ, ខេត្ដសៀមរាប, ខេត្ដកំពង់ចាម, ខេត្ដកំពង់ស្ពឺ, ខេត្ដតាកែវ, ខេត្ដព្រះសីហនុ, ខេត្ដកោះកុង, ខេត្ដកំពត និងខេត្ដកែប។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសគាំទ្រការអនុវត្ដនេះ និងសូមឲ្យពង្រីកទៅថ្ងៃក្រោយ រហូតដល់២៥ រាជធានី-ខេត្ដ ជាពិសេសនៅលើផ្លូវជាតិធំៗផងដែរ៕