FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ រួមគ្នាជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកកាន់ទីទួលសុវត្ថិភាព

30-09-2026 20:28

(បន្ទាយមានជ័យ)៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ ដែលរួមមានកងកម្លាំងរាជអាវុធហត្ថ យោធា និងកម្លាំងនគរបាលក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកកាន់ទីទួលសុវត្ថិភាព។

ក្រុមការងារចម្រុះបានចុះជួយប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ្ឌ ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីធានាបាននូវសុវត្ថិភាព និងកាត់បន្ថយហានិភ័យនានា។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ៕