FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក យ៉ាត ទូច ជួបសំណេះសំណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ដល់បេក្ខជនអាហារូបករណ៍នៅបញ្ជាការដ្ឋានអង្គរក្ស

30-09-2026 16:17

(កណ្តាល)៖ ឧត្តមសេនីយ៍ឯក យ៉ាត ទូច មេបញ្ជាការង និងជានាយកខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃ៣០ កញ្ញា ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងណែនាំពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ដល់បេក្ខជនអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ដ៏ថ្លៃថ្លានេះត្រូវបានផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីគាំទ្រដល់ការអប់រំ និងលើកកម្ពស់សមត្ថភាពដល់កូនចៅយោធិនៃកងយោធពលខេមរភូមិន្ទ។

កម្មវិធីនេះប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានអង្គរក្សដោយមានការចូលរួមពីក្រុមការងារអាហារូបករណ៍ អ.ម.ត យោធិន និងអាណាព្យាបាលបេក្ខជនយ៉ាងកុះករ។ អំណោយដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំលើខឿនអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយចីរភាព៕