ក្រសួងការងារ ចេញប្រកាស ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ២១២ដុល្លារ សម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ តទៅ (Video inside)
30-09-2026 15:15
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចេញប្រកាស ស្តីពី «ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប» សម្រាប់ឆ្នាំ២០២៧ ដោយនឹងត្រូវដំឡើងដល់ ២១២ដុល្លារអាមេរិក ក្នុងមួយខែ។
យោងតាមប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ នឹងត្រូវចូលជាធរមានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ តទៅ៕
ខាងក្រោមនេះជាប្រកាសរបស់ក្រសួងការងារ៖


