FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងនិស្សិតអាហារូបករណ៍ អ.ម.ត អញ្ជើញកាន់បិណ្ឌ នៅវត្តបទុមវតីរាជវរារាម (Video inside)

30-09-2026 12:23

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងនិស្សិតអារូបករណ៍សម្តេចតេជោ ហ៊ុន សែន ហៅកាត់ អ.ម.ត បានអញ្ជើញកាន់បិណ្ឌរួមគ្នា ដែលជាប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរនៅវត្តបទុមវតីរាជវរារាម។

ក្នុងពិធីកាន់បិណ្ឌវេនទី១ ដែលប្រព្រឹទ្ធទៅនាថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគម អ.ម.ត បានអញ្ជើញដឹកនាំក្រុមការងារ និងនិស្សិតអារូបករណ៍ អ.ម.ត ចូលរួមប្រារព្ធពិធីកាន់បិណ្ឌប្រកបដោយទឹកចិត្តជ្រះថ្លា។

ពិធីបុណ្យដ៏មានអត្ថន័យជ្រាលជ្រៅនេះ ត្រូវជាវេនបិណ្ឌរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រាបុត្រី ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ពេជ សោភ័ន និងលោកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ។

ការជួបជុំគ្នានាឱកាសដើមរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ មិនត្រឹមតែជាការចូលរួមថែរក្សាមរតកវប្បធម៌ និងប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្លៃថ្លារបស់ដូនតាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ការបូជាចេញពីបេះដូង ដើម្បីឧទ្ទិសនូវកុសលផលបុណ្យ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ព្រមទាំងវីរយុទ្ធជនពលីដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីសុខសន្តិភាព និងភាពគង់វង្សនៃជាតិមាតុភូមិ។

ទន្ទឹមនឹងនេះ កាយវិការដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំ និងនិស្សិតអាហារូបករណ៍ អ.ម.ត ក៏បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព កតញ្ញូតាធម៌ និងការចងភ្ជាប់បេះដូងខ្មែរគ្រប់រូបក្នុងធ្លុងមួយ ដើរទន្ទឹមគ្នាក្នុងការសាងអំពើល្អ និងបន្តអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរុងរឿងជានិរន្តរ៍៕