ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» នឹងចាក់បញ្ចាំងនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា
30-09-2026 12:08
(ភ្នំពេញ)៖ ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» គឺជាស្នាដៃស៊ើបអង្កេតដ៏ស៊ីជម្រៅដែលលាតត្រដាងពីបណ្ដាញឧក្រិដ្ឋកម្មជួញដូរបុរាណវត្ថុខុសច្បាប់ជាសកល និងដំណើរស្វែងរកយុត្តិធម៌ដើម្បីនាំយករតនសម្បត្តិវត្ថុកម្ពុជាដែលបានបាត់បង់ត្រឡប់មកវិញ។
ភាពយន្តឯកសាររយៈពេល ៨៧នាទី ដែលមានអក្សររត់ជាភាសាខ្មែរនេះ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត Legend Cinema, Prime Cineplex និង Sabay Cinema ចាប់ពីថ្ងៃទី១៦ ខែតុលា តទៅ៕
