FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានក្លែងក្លាយ! គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ច្រានចោលការផ្សាយបំភ្លៃរបស់គណនី «Phan Phana» រឿងតែងតាំងទីប្រឹក្សា និងមន្ត្រីតាមក្រសួង ព្រមទាំងអំពាវនាវកុំឱ្យចែករំលែកបន្ត

30-09-2026 11:20

(ភ្នំពេញ)៖ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ (Anti-Fake News Committee) នៅថ្ងៃទី៣០ ខែកញ្ញានេះ បានចេញមុខច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) ឈ្មោះ «Phan Phana» ដែលបានបង្ហោះខ្លឹមសារ និងរូបភាពឯកសារប្រឌិតបំភ្លៃការពិត ក្នុងចេតនាទុច្ចរិតបំពុលសង្គម និងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។

កាលពីពេលថ្មីៗនេះ គណនី Facebook ឈ្មោះ «Phan Phana» បានបង្ហោះរូបភាពព្រះរាជក្រឹត្យកាត់ត និងសរសេរខ្លឹមសារចោទប្រកាន់ថា «រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សានិងជំនួយការតាមក្រសួង ត្រូវបានតែងតាំងបន្ថែមសឹងរៀងរាល់ថ្ងៃ» ព្រមទាំងបានដាក់តួលេខបំភ្លៃថា «ទីប្រឹក្សា ៣០១ + ១នាក់»។

ជុំវិញការផ្សាយនេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ បានបោះត្រាបញ្ជាក់យ៉ាងច្បាស់ថា ខ្លឹមសារនិងឯកសារដែលគណនីខាងលើបានផ្សព្វផ្សាយនោះ គឺជា «ព័ត៌មានមិនពិត» (Fake News) ទាំងស្រុង។ គណនីឈ្មោះ «Phan Phana» នេះ កន្លងមកត្រូវបានកត់សម្គាល់ឃើញថា តែងតែបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំភ្លៃទិដ្ឋភាពជាក់ស្តែង និងប្រឌិតរឿងគ្មានការពិត ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងបំផ្លាញទំនុកចិត្តសង្គម។

អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់៖

សូមកុំជឿ កុំចែករំលែក (Share) និងកុំចែកចាយបន្តនូវខ្លឹមសារ ឬឯកសារក្លែងក្លាយដែលចេញពីគណនីទុច្ចរិតខាងលើនេះជាដាច់ខាត។

ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលព័ត៌មាន និងចូលរួមសហការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍សង្គម ឬប្រឈមមុខនឹងវិធានការច្បាប់ជាធរមាន។

សូមតាមដាន និងទទួលព័ត៌មានត្រឹមត្រូវ តាមរយៈប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងបណ្តាញសារព័ត៌មានអាជីពស្របច្បាប់៕