FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦

29-09-2026 22:29

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ដោយមានការ អញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្ពុជា និងសមាជិកសភាពាណិជ្ជកម្ពុជា និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំបានលើកយកចំនុចសំខាន់ៗមកពិភាក្សារួមមាន៖
- ការបង្កើតគណៈកម្មាធិការ រៀបចំវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦
- ការអញ្ជើញឥស្សរជនជាន់ខ្ពស់
- ការអញ្ជើញវាគ្មិន
- ការត្រៀមលក្ខណៈភស្តុភារ
- ផែនការថវិកាទ្រទ្រង់
- ការរៀបចំជំនួបពាណិជ្ជកម្ម
- ផ្សេងៗ

វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ដែលសហការរៀបចំ ដោយសភាពាណិជ្ជកម្មកម្ពុជា និង សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) នឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រោមមូលបទនវានុវត្តន៍៖ កត្តាជំរុញសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) ប្រកបដោយចីរភាព និងសមាហរណកម្ម ។

វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកវេទិកានេះ៕