FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានរដ្ឋសភាកម្ពុជា ផ្ញេីសារជូន ប្រធានរដ្ឋសភាកូរ៉េ ក្នុងឱកាសទិវាបុណ្យជាតិ និងទិវាកងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋកូរ៉េ

29-09-2026 15:47

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញេីសារជូន លោក ចូ ជុងស៊ីក (Cho Jeong-Sik) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យជាតិ និងទិវាកងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋកូរ៉េ។

តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកប្រធាន សហការី និងប្រជាជននៃសាធារណរដ្ឋកូរ៉េទាំងមូល ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការប្រារព្ធទិវាបុណ្យជាតិ និងទិវាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ខាងមុខ។

នៅក្នុងសារលិខិតសម្តេចបានបញ្ជាក់ថា ប្រទេសយើងទាំងពីរ បានរីករាយនឹងចំណងមិត្តភាពដ៏យូរអង្វែង ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេស ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទរសទាំងពីរ។ សម្ដេចមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើន លូតលាស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងសងខាង។

សម្តេចបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា យើងទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ឱ្យឈានដល់កម្រិតខ្ពស់បំផុត ដើម្បីសុខសន្តិភាព និងវិបុលភាពជានិច្ចនិរន្តរ៍៕