FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចឃាត់ខ្លួនបុរសដែលប្រើហិង្សាលើកូនចុងបណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

29-09-2026 10:14

(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើកូនចុង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបឹងដង្ខៅ ស្ថិតនៅក្នុងភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ យន សាន ហៅញ៉ (ឪពុកចុង) និងជនរងគ្រោះឈ្មោះ សាន ផានិត អាយុ១១ឆ្នាំ។ ក្នុងហេតុការណ៍នោះ ជនដៃដល់បានវាយកូនចុងចំនួន១២ដៃ និងធាក់មួយជើងផ្ទប់ទៅនឹងដី ដោយសារខឹងកូនយកគោទៅចងចោលរួចដើរកាប់ជន្លេន។ ម្យ៉ាងទៀត ជនដៃដល់ផឹកស្រាថ្នាំអស់កន្លះលីត្រ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕