FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ ចាប់ផ្តើមផ្តល់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦

29-09-2026 09:08

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសចាប់ផ្តើមផ្តល់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម្រាប់បេក្ខជនដែលបានប្រឡងជាប់ ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ការផ្តល់វិញ្ញាបនបត្រនេះ គឺធ្វើឡើងដោយឥតគិតថ្លៃ ដើម្បីជាឯកសារផ្លូវការសម្រាប់បេក្ខជនប្រើប្រាស់តាមច្បាប់អនុញ្ញាត។

យោងតាមលិខិតរបស់ក្រសួងអប់រំ បានប្រាប់ឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឱ្យចាត់បុគ្គលិកអប់រំរបស់មន្ទីរ ដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ដើម្បីមកទទួលយកវិញ្ញាបនបត្របណ្ដោះអាសន្ននេះ។ ការទទួលយកវិញ្ញាបនបត្រនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦តទៅ នៅសាលពហុបំណង នៃអគាររដ្ឋបាលក្រសួង ចៅពញាហុក ជាន់ទី៥៕