FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើង ០៧នាក់ ពាក់ព័ន្ធហិង្សា​ដោយ​ចេតនា​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​!

29-09-2026 09:04

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីមាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ ប្រដាប់​ដោយ​ដំបង​ និង​ដុំ​ថ្ម​ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ ១០០៣​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើងបានចំនួន ០៧នាក់ បញ្ជូនទៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០៤គ្រឿង, ដុំថ្មចំនួន០៦ដុំ រួមនឹងសម្ភារៈមួយចំនួនទៀត។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៧នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង០៧នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕