FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ដំណាំប្រជាកសិករនៅស្រុកបារាយណ៍

28-09-2026 19:51

(កំពង់ធំ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងវាយតម្លៃផលប៉ះពាល់ដល់ដំណាំប្រជាកសិករ នៅឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងកំណត់តម្រូវការចាំបាច់ សម្រាប់សម្របសម្រួលការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។

ដំណើរចុះពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ ព្រមទាំងសមាជិកក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមមូលដ្ឋាន និងវាយតម្លៃផលប៉ះពាល់លើការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលងាយរងគ្រោះ ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់វិធានការអន្តរាគមន៍ចាំបាច់។

ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងសម្របសម្រួលការផ្តល់ជំនួយឱ្យបានទាន់ពេលវេលា ដើម្បីជួយសម្រាលការលំបាក និងគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះ៕