សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
28-09-2026 16:37
(បន្ទាយមានជ័យ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។
អមដំណើរជាមួយសម្តេចនាយករដ្ឋមន្រ្តី រួមមាន៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕












