ពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណសម្ដេចតេជោ និងសម្ដេចធិបតី ដែលបានប្រែក្លាយតំបន់អាហារដ្ឋានទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនជីវភាពពួកគាត់ (Video inside)
28-09-2026 16:36
(កំពង់ឆ្នាំង)៖ វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ ដែលវិស័យនេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព និងជាមាសបៃតងដែល រួមចំណែកយ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុក។
ចំពោះវិស័យទេសចរណ៍ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យទេសចរណ៍ដែលជាវិស័យគ្រឹះ ក្នុងការនាំមកនូវចំណូលសេដ្ឋកិច្ចរបស់ជាតិ។ ក្នុងនោះ សម្ដេចក៏បានជំរុញឲ្យថ្នាក់ដឹកនាំតាមបណ្ដាខេត្តនានា ខិតខំបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗព្រមទាំងរៀបចំព្រឹត្តិការណ៍នានាដើម្បីបង្កើនភាពទាក់ ទាញទៅកាន់ភ្ញៀវទេសចរណ៍ផងដែរ។
ដោយឡែកខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យទេសចរនេះផងដែរ ដោយលោកជំរុញដល់អាជ្ញាធរគ្រប់មូលដ្ឋានដែលក្នុងមូលដ្ឋានរបស់ខ្លួន មានសក្តានុពលផ្នែកទេសចរណ៍ ត្រូវបង្កើតតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងមូលដ្ឋាន ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស និងធានាគុណភាពសេ វាទេសចរណ៍នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ដើម្បីបង្កើ នចំណូលដល់សហគមន៍។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋានទេសចរណ៍សរុបចំនួន ៣៦កន្លែង ក្នុងនោះក៏មានរម ណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិផងដែរ។ ដោយឡែកតំបន់ទេសចរណ៍ធម្មជាតិសំខាន់ៗ ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងខ្លាំងក្លា រួមមាន៖ ទឹកធ្លា ក់ស្រែអំពិល និងទឹកធ្លាក់ថ្មក្រាលជាដើម។
ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយជាង ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត។ តំបន់នេះមានទេសភាពព្រៃភ្នំស្រស់ស្អាត និងដងស្ទឹងហូរនាំទឹកថ្លាខៀវស្រងាត់ វាបានក្លាយជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងបរទេស។ សហគមន៍ស្រែអំពិលបានរៀបចំផ្សារសម្រាប់លក់ដូរ មានខ្យុះសម្រាប់អង្គុយលេង និងបង្គន់អ នាម័យជាច្រើនបន្ទប់។ ទឹកធ្លាក់ (ស្រែអំពិល) ក៏បានទទួលជ័យលាភីជារមណីយដ្ឋានទេសចរណ៍ស្អាតពីក្រសួងទេសចរណ៍ផងដែរ។
ចំណែកឯទឹកធ្លាក់ថ្មក្រាលវិញមានទីតាំង ស្ថិតនៅក្នុងភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រមណីយដ្ឋាន អេកូទេសចរណ៍នេះមានទឹកហូរធ្លាក់ខួបប្រាំង ខួបវស្សា ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវ ទេសចរណ៍អាចទៅលេងកម្សាន្តបានគ្រប់រដូវកាលទាំងទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់ថ្មក្រាលសុទ្ធតែជាតំបន់ទេសចរណ៍ធម្មជាតិដ៏លិចថ្លោ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានរួមចំ ណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍ក្នុងខេត្ត។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជាក់ស្ដែងក្នុងខែឆ្នាំ២០២៥កន្លងទៅ ខេត្តទទួលបានភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវបរទេសអញ្ជើញមកទស្សនា និងស្នាក់នៅសរុបចំនួន ២.៣០១.៦៨៣នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ បរទេសមានចំនួន ៣៨. ៤០០នាក់ គឺកើនឡើង ១៥,២១ភាគរយ បើប្រៀបធៀបទៅនិងឆ្នាំ២០២៤។
សមិទ្ធផលដ៏ត្រចះត្រចង់ទាំងអស់ខាងនេះ ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ ពិសេសដោយមានការចង្អុលបង្ហាញតម្រង់ទិសពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រោមការណែនាំផ្ទាល់របស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលថ្នាក់ដឹកនាំទាំ ងអស់បានរិះរកនូវគ្រប់មធ្យោបាយ ដោយធ្វើយ៉ាងណាកែប្រែសោភ័ណភាពឱ្យមានភាពទាក់ទាញនៅតាមរមណីយដ្ឋានទេសចរណ៍នីមួយៗ ទាំងអនាម័យបរិស្ថាន ទាំងសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងការលក់ដូរ ដោយមិនឱ្យអាជីវករលក់ថ្លៃពេក និងត្រូវមានភាពរួសរាយរាក់ទាក់ចំ ពោះភ្ញៀវ។
លោក អ៊ឺត អូន ប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិ និងជាប្រធានតំបន់ទេសចរទឹកធ្លាក់ថ្មក្រាល លោកបានរៀបរាប់ឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍របស់លោកមានចំនួន៨៤គ្រួសារមានសមាជិ កចំនួន៣៤៨នាក់ ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោក កន្លងមកគឺបានចំណាកស្រុកនិងទៅធ្វើការនៅឆ្ងាយៗ តែបន្ទាប់ពីបង្កើតតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលនេះមក គឺប្រជាពលរដ្ឋនៅក្នុង សហគមន៍មិនមានចំណាកស្រុកទៀតឡើយ។ ពួកគាត់បានងាកមកប្រកបមុខរបរចិញ្ចឹមជីវិតដោយអ្នកខ្លះបានដើររកផលអនុផលព្រៃ ឈើដូចជាបន្លែទំពាំង, ផ្សិត និងបន្លែធម្មជាតិតាមព្រៃភ្នំយកមកលក់នៅក្នុងតំបន់ទេសចរណ៍នេះ ដែលទទួលបានប្រាក់ចំណូលសមរម្យដើម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារឱ្យមានជីវភាពធូរធារផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា តាំងតែពីសម័យដូនតាមកតំបន់នេះជាតំបន់ព្រៃភ្នំគឺមានតែអ្នករកសត្វបោចវរ័ ឬកាប់ឈើ ដែលហ៊ានចូលមកតំបន់នេះបាន។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះភាគច្រើនគឺមានជីវភាពក្រីក្រ មិនមានសាលារៀន មិនមានមន្ទីរពេទ្យ ពេលឈឺកាត់ម្ដងៗត្រូវដឹកតាមរទេះគោររទេះក្របីទៅកាន់មន្ទីរពេទ្យឆ្ងាយៗ មានតិចណាស់ដែលមានកូនចៅបានរៀនសូត្រព្រោះសាលារៀននៅឆ្ងាយ។ ចំណែកមុខរបរប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់នេះគឺគ្មានអ្វីក្រៅតែពីដើររកផលអនុផលព្រៃឈើ ដើម្បីលក់យកប្រាក់បានបន្តិចបន្តួចមកផ្គត់ផ្គង់គ្រួសារនោះទេ។
ប៉ុន្តែក្នុងសម័យតេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្ដេចបានប្រែក្លាយតំបន់ព្រៃភ្នំអាហោស្ថាន ដែលកន្លងមកជាទីស្ងាត់ជ្រងំ គ្មានមនុស្សម្នាឲ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយមានភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ចេញចូលមកលេងកម្សាន្តនៅទីនេះពុំដែលដាច់នោះឡើយ។
មិនតែប៉ុណ្ណោះបានប្រែក្លាយជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យមានជីវភាពធូរធារ និងមានសាលារៀន, មន្ទីរពេទ្យ, វត្តអារាម, ពិសេស គឺសម្ដេចបានស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ មានចម្ងាយរាប់សិបគីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៣ ឆ្លងកាត់ភូមិ ឋានរបស់ប្រជាពលរដ្ឋជាច្រើនភូមិ មកកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ដើម្បីបង្កការងាយស្រួលដល់ការធ្វើដំ ណើររបស់ភ្ញៀវទេសចរណ៍ មកលេងកម្សាន្តនៅទីនេះ។
ដោយឡែកអាជីវករលក់ដូរនៅក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលខាងលើនេះ ក៏បានរៀបរាប់ប្រាប់ឲ្យដឹងផងដែរថា ពួកគាត់លក់ដូរនៅទីនេះគឺភាគច្រើនម្ហូបអាហារប្រើប្រាស់ត្រីសាច់និងបន្លែពីធម្មជាតិពិតៗដែលមានបន្លែ ទំពាំងឬស្សីព្រៃ, ទំពាំងព្រិច, ស្លឹកឈើជាបន្លែជាច្រើនមុខទៀត ដែលប្រជាសហគមន៍ឡើងបេះនៅលើភ្នំយកមកលក់ឱ្យពួកគាត់ ដើម្បីធ្វើម្ហូបជូនភ្ញៀវ។
ទន្ទឹមនឹងនេះពួក គាត់ក៏បានសម្ដែងនូវក្តីរីករាយយ៉ាងក្រៃលែង ដោយបានប្រមុខថ្នាក់ដឹកនាំបង្កើតតំបន់នេះឲ្យក្លាយទៅជាតំបន់ទេ សចរណ៍ធម្មជាតិ និងបានបង្កើតមុខរបរដល់ពលរដ្ឋនៅក្នុងសហគមន៍ឱ្យមានមុខរបរ រកស៊ីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលពីដើមពួកគាត់រកតែកង់កញ្ចាស់ពីគ្មានមកដល់ពេលនេះមានផ្ទះធំទ្រនំខ្ពស់ មានម៉ូតូបានសមរម្យមិនចាញ់ទីក្រុងឡើយ។
ពួកគាត់ក៏សូគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល និងបានបង្កើតតំបន់ ព្រៃភ្នំអាហោស្ថានមួយនេះ ឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ទាក់ ទាញភ្ញៀវគ្រប់ជាតិសាសន៍ មកលេងកំសាន្តនៅទីនេះជារៀងរាល់ថ្ងៃមិនដែលដាច់នោះឡើយ៕







































































